
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Gonzalo Higuain នឹងចូលនិវត្តន៍ពីបាល់ទាត់នៅពេលបញ្ចប់រដូវ២០២២នេះជាមួយក្រុម Inter Miami ក្នុងក្របខណ្ឌ Major League Soccer។
កីឡាករវ័យ៣៤ឆ្នាំចូលរួមជាមួយ Inter Miami កាលពីឆ្នាំ២០២០ និងសង្ឃឹមអាចជួយក្រុមឈានដល់វគ្គជម្រុះ MLS សម្រាប់រដូវកាលចុងក្រោយរបស់គេ។ Higuain ធ្លាប់លេងឲ្យក្លឹបធំដូចជា Real Madrid, Napoli និង Juventus ខណៈធ្លាប់ត្រូវបានខ្ចីជើងទៅលេងនៅ AC Milan និង Chelea៕
អំឡុងពេលសន្និសីទកាសែត Higuain បានប្រកាសថា ដល់ថ្ងៃដែលត្រូវលាពីបាល់ទាត់ហើយ។ គេបានអរគុណដល់គ្រូបច្ចេកទេសក្នុងក្លឹប Palermo, River Plate, Real Madrid, អាហ្សង់ទីន, Napoli, Milan, Chelsea និងចុងក្រោយ Inter Miami ដែលបានបង្រៀនរូបគេកន្លងមក។ គេបានគិតជាច្រើនខែទម្រាំសម្រេចថានឹងចូលនិវត្តន៍ពីបាល់ទាត់។
អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ